Say NO to discrimination - Khmer
Download Say No to Discrimination - Khmer PDF 273KB
កុំទទួលយកការប្រកាន់រើសអើង
កុំទ្រាំទ្រនឹងអំពើនេះ
កុំឲ្យអ្នកប្រព្រឹត្តអំពើនេះរួចខ្លួន។
ធ្វើបណ្តឹង – ទទួលឱវាទលាក់ការសម្ងាត់
នៅក្នុងរដ្ឋ NSW វាជាអំពើខុសច្បាប់ក្នុងការប្រកាន់រើសអើងប្រឆាំងនឹងអ្នក (ប្រព្រឹត្តអំពើដែលគ្មានសមភាពចំពោះអ្នក) ដោយសារតែ៖
● អាយុ
● ពិការភាព
● ការប្រតិព័ទ្ធមនុស្សភេទដូចគ្នា
● ស្ថានភាពនៅលីវឬរៀបការហើយ ឬស្ថានភាពនៅក្នុងគ្រួសារ
● ជាតិពន្ធ
● ការទទួលខុសត្រូវជាអ្នកថែទាំ
● ភេទ (មានរួមទាំងការបំបៅកូនដោយទឹកដោះម្តាយ និងការមានផ្ទៃពោះ)
● ស្ថានភាពនៃការផ្លាស់ប្តូរភេទ
ច្បាប់នេះអនុវត្តនៅក្នុងស្ថានការណ៍ទាំងនេះ៖
● នៅពេលដែលអ្នកដាក់ពាក្យសុំធ្វើការ
● នៅកន្លែងធ្វើការ
● នៅពេលដែលអ្នកជួលផ្ទះ
● នៅសាលារៀន សាលាវិទ្យាល័យ ឬសាកលវិទ្យាល័យរបស់រដ្ឋ
● នៅពេលដែលអ្នកប្រើសេវាទាំងឡាយដូចជាហាងលក់ទំនិញ ធនាគារ មន្ទីរពេទ្យ សណ្ឋាគារ ក្លឹបដែលចុះឈ្មោះត្រឹមត្រូវ កន្លែងកំសាន្ត និងកន្លែងលេងកីឡា។
គណៈកម្មការប្រឆាំងការប្រកាន់រើសអើង (Anti-Discrimination NSW)
អាចផ្តល់ជូនអ្នកនូវឱវាទលាក់ការ សម្ងាត់ដោយឥតគិតថ្លៃ។
ទូរសព្ទ (02) 9268 5544 ឬ 1800 670 812 សម្រាប់អ្នកនៅក្រៅក្រុងស៊ីដនី។ បើអ្នកត្រូវការអ្នកបកប្រែភាសា សូមទូរសព្ទទៅលេខ 131 450 ជាមុនសិន។
អ៊ីមែល adbcontact@justice.nsw.gov.au
បើកមើលវ៉ិបសៃយើងខ្ញុំ៖ www.antidiscrimination.justice.nsw.gov.au ដើម្បីផ្ទេរចម្លងក្រដាសបំពេញពាក្យបណ្តឹង។ អ្នកអាចធ្វើបណ្តឹងជាភាសារបស់អ្នកផ្ទាល់។