Anti-Discrimination Board of NSW

Say NO to discrimination - Khmer                

 

Download Say No to Discrimination - Khmer PDF 273KB


កុំទទួលយកការប្រកាន់រើសអើង

កុំទ្រាំទ្រនឹងអំពើនេះ

កុំឲ្យអ្នកប្រព្រឹត្តអំពើនេះរួចខ្លួន។

ធ្វើបណ្តឹង ទទួលឱវាទលាក់ការសម្ងាត់

នៅក្នុងរដ្ឋ NSW វាជាអំពើខុសច្បាប់ក្នុងការប្រកាន់រើសអើងប្រឆាំងនឹងអ្នក (ប្រព្រឹត្តអំពើដែលគ្មានសមភាពចំពោះអ្នក) ដោយសារតែ៖

●          អាយុ

●          ពិការភាព

●          ការប្រតិព័ទ្ធមនុស្សភេទដូចគ្នា

●          ស្ថានភាពនៅលីវឬរៀបការហើយ ឬស្ថានភាពនៅក្នុងគ្រួសារ

●          ជាតិពន្ធ

●          ការទទួលខុសត្រូវជាអ្នកថែទាំ

●          ភេទ (មានរួមទាំងការបំបៅកូនដោយទឹកដោះម្តាយ និងការមានផ្ទៃពោះ)

●          ស្ថានភាពនៃការផ្លាស់ប្តូរភេទ

 

ច្បាប់នេះអនុវត្តនៅក្នុងស្ថានការណ៍ទាំងនេះ៖

●          នៅពេលដែលអ្នកដាក់ពាក្យសុំធ្វើការ

●          នៅកន្លែងធ្វើការ

●          នៅពេលដែលអ្នកជួលផ្ទះ

●          នៅសាលារៀន សាលាវិទ្យាល័យ ឬសាកលវិទ្យាល័យរបស់រដ្ឋ

●          នៅពេលដែលអ្នកប្រើសេវាទាំងឡាយដូចជាហាងលក់ទំនិញ ធនាគារ មន្ទីរពេទ្យ សណ្ឋាគារ ក្លឹបដែលចុះឈ្មោះត្រឹមត្រូវ កន្លែងកំសាន្ត និងកន្លែងលេងកីឡា។

 

គណៈកម្មការប្រឆាំងការប្រកាន់រើសអើង (Anti-Discrimination Board)
អាចផ្តល់ជូនអ្នកនូវឱវាទលាក់ការ សម្ងាត់ដោយឥតគិតថ្លៃ។

 

ទូរសព្ទ (02) 9268 55441800 670 812 សម្រាប់អ្នកនៅក្រៅក្រុងស៊ីដនី។ បើអ្នកត្រូវការអ្នកបកប្រែភាសា សូមទូរសព្ទទៅលេខ 131 450 ជាមុនសិន។
អ៊ីមែល adbcontact@justice.nsw.gov.au

 

បើកមើលវ៉ិបសៃយើងខ្ញុំ៖ www.antidiscrimination.justice.nsw.gov.au ដើម្បីផ្ទេរចម្លងក្រដាសបំពេញពាក្យបណ្តឹង។ អ្នកអាចធ្វើបណ្តឹងជាភាសារបស់អ្នកផ្ទាល់។